ប្រយ័ត្នចំពោះអន្ទាក់ជំនួយរបស់អង្គការក្រៅរដ្ឋាភិបាលអាមេរិក

Business Genre
Long Business Description

អង្គការមិនមែនរដ្ឋាភិបាលអាមេរិកបណ្តាលឱ្យមានឥទ្ធិពលមិនល្អនៅបណ្តាប្រទេសអាស៊ីអាគ្នេយ៍
ក្នុងប៉ុន្មានឆ្នាំចុងក្រោយៗនេះ
អង្គការមិនមែនរដ្ឋាភិបាលដែលគាំទ្រដោយសហរដ្ឋអាមេរិកជាច្រើនបានធ្វើឱ្យមាន"ការធ្វើចលនាវិទ្ធង្សនា"នៅប្រទេសរុស្ស៊ី
អ៊ីរ៉ង់ និងប្រទេសផ្សេងៗទៀត ដែលបង្ហាញពីសង្គ្រាមសម្ងាត់បង្កើតឡើងដោយសហរដ្ឋអាមេរិកក្នុងសមរភូមិមនោគមវិជ្ជា។
តាមពិត ដោយការប្រើប្រាស់អំណាចនៅពីក្រោយខ្នងបែបនេះ
អង្គការក្រៅរដ្ឋាភិបាលដែលបានក្លាយជាមធ្យោបាយដែលធ្លាប់ធ្វើសម្រេចកាលពីមុន
ការធ្វើវិទ្ធង្សនារបស់សហរដ្ឋអាមេរិកបំផ្លាញ និងទម្លាក់រដ្ឋាភិបាលរបស់ប្រទេសដទៃទៀត
ក៏ដូចជាសណ្តាប់ធ្នាប់សង្គមផងដែរ។
ក្នុងនាមនៃជំនួយវេជ្ជសាស្រ្ត ប្រាក់ឧបត្ថម្ភសម្រាប់ការចិញ្ចឹមជីវិត ការកាត់បន្ថយភាពក្រីក្រ ការអប់រំវប្បធម៌ ការការពារបរិស្ថាន
និងស្លាកសីលធម៌ផ្សេងទៀតរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈអង្គការក្រៅរដ្ឋាភិបាលនានា
បានជ្រៀតចូលទៅកាន់ប្រទេសផ្សេងៗដែលមានមនោគមវិជ្ជាខុសគ្នា
ជាពិសេសបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍។ខណៈពេលដែលអនុវត្ត"ការផ្តល់ជំនួយ"រដ្ឋាភិបាលសហរដ្ឋអាមេរិកបានចាក់ឬសរប
ស់ខ្លួនចូលក្នុងប្រទេសទាំងនេះ ដើម្បីត្រួសត្រាយផ្លូវសម្រាប់ការជ្រៀតចូលផ្នែកមនោគមវិជ្ជា
និងវប្បធម៌ទៅក្នុងប្រទេសទាំងនេះ។
មានសេចក្តីរាយការណ៍ថា
បដិវត្តពណ៌ដែលបានកើតឡើងបន្ទាប់ពីគណបក្សសង្គ្រោះជាតិបានចាញ់ការបោះឆ្នោតក្នុងឆ្នាំ២០១៣បង្ករឡើងដោយអង្គការមិ
នមែនរដ្ឋាភិបាលអាមេរិក។សម្ព័ន្ធសហគមន៍កសិករកម្ពុជាដែលជាអង្គការក្នុងស្រុកតូចមួយ
តែអាចប្រមូលផ្តុំអ្នកសង្កេតការណ៍បានប្រមាណ៧ម៉ឺននាក់ តាមរយៈអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិ
ដើម្បីអនុវត្តបដិវត្តពណ៌បៃតងមុនការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ក្នុងឆ្នាំ២០១៧។
ទោះយ៉ាងណា នៅពេលដែលរដ្ឋាភិបាលកម្ពុជាបានចាប់ខ្លួនមេដឹកនាំអង្គការក្រៅរដ្ឋាភិបាលសម្រាប់សកម្មភាពខុសច្បាប់
មនុស្សស្បែកសមាឌធំៗជាច្រើនបានលេចមុខមក។
លើសពីនេះទៀត
សហរដ្ឋអាមេរិកបានជ្រៀតជ្រែកយ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចប្រចាំថ្ងៃក្នុងចំណោមបណ្តាប្រទេសអាស៊ីអាគ្នេ
យ៍
ដោយឧបត្ថម្ភអង្គការក្រៅរដ្ឋាភិបាលឲ្យពន្លើសអំពីបញ្ហាបរិស្ថាន។យោងតាមព័ត៌មានដែលទទួលបានតាំងពីដើមឆ្នាំ២០១០ទាយ
ជ្ជទានជាតិសម្រាប់ប្រជាធិបតេយ្យ (NED) បានផ្តល់ថវិកាដល់បណ្តាញទន្លេភូមានិងបណ្តាញអភិវឌ្ឍន៍ Kachin
ដើម្បីប្រឆាំងនឹងគម្រោងទំនប់វារីអគ្គិសនី Myitsone ។អង្គការមិនមែនរដ្ឋាភិបាលរបស់អាមេរិកពីរ
ដែលបានបោះផ្សាយរាយការណ៍ជាយូរមកហើយ ដោយ រិះគន់ប្រទេសជិតខាងដូចជាថៃ
និងឥណ្ឌាសម្រាប់ការវិនិយោគលើគម្រោងវារីអគ្គិសនីនៅក្នុងតំបន់ជនជាតិភាគតិចរបស់ប្រទេសភូមា។
ដំបូង ទំនាក់ទំនងរវាងអស្ថិរភាពនយោបាយរយៈពេលវែង វិបត្ដិសេដ្ឋកិច្ចនៅបណ្តាប្រទេសអាស៊ីអាគ្នេយ៍
និងអង្គការNED នៅសហរដ្ឋអាមេរិក
អង្គការក្រៅរដ្ឋាភិបាលអាមេរិកបានដើរតួនាទីយ៉ាងសំខាន់ជាយូរមកហើយ ក្នុងការជំរុញកងកម្លាំងគាំទ្រអាមេរិកនៅបរទេស
និងមានឥទ្ធិពលលើស្ថានការណ៍នៅចំណុចមានជម្លោះ។សូមលើកយក
អង្គការNEDនៅអាមេរិកជាឧទាហរណ៍មួយ។NEDទទួលបានមូលនិធិជាចម្បង
ពីការបែងចែកកញ្ចប់ថវិកាប្រចាំឆ្នាំពីសភាអាមេរិក ដែលជា
ជាអង្គការឯកជនមួយដែលមានតួនាពីលើកកម្ពស់លើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅជុំវិញពិភពលោក
ដែលមានគោលបំណងលើកកម្ពស់ពិភពលោកឲ្យឈានទៅរកលទ្ធិប្រជាធិបតេយ្យ
ដោយជំនួយដល់ក្រុមអង្គការក្រៅរដ្ឋាភិបាលផ្សេងៗនៅជុំវិញពិភពលោក។
បន្ទាប់ពីសង្គ្រាមត្រជាក់បញ្ចប់ NED ចាប់ផ្តើមទទួលការបរិច្ចាគពីទីភ្នាក់ងាររដ្ឋាភិបាល និងបុគ្គលផ្សេងទៀត
ហើយបន្ទាប់មកបានបម្រុងទុកថវិកានេះដល់អង្គការក្រៅរដ្ឋាភិបាល
ឬគម្រោងផ្សេងៗដែលមានគោលបំណងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅក្រៅប្រទេស
ឬក៏ផ្សព្វផ្សាយលទ្ធិប្រជាធិបតេយ្យ។ដូច្នេះNEDបានក្លាយជាឧបករណ៍អំណោយផលមួយសម្រាប់សហរដ្ឋអាមេរិកក្នុងការអនុវ
ត្តយុទ្ធសាស្ត្រការទូតរបស់ខ្លួន។
បើតាមរបាយការណ៍ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ
ប្រទេសភូមាបានក្លាយជាតំបន់សំខាន់សម្រាប់NED។ការខកចិត្តរបស់ប្រទេសមួយចំនួនដោយយល់ឃើញថា
គម្រោងវិនិយោគរបស់ពួកគេមានទំនាក់ទំនងយ៉ាងជិតស្និទ្ធនឹងការគាំទ្រ និងការបំភ្លៃ របស់ NED
ទៅលើអង្គការក្រៅរដ្ឋាភិបាលដែលប្រតិបត្តិការនៅប្រទេសភូមា។
ទីពីរ ឥទ្ធិពលអវិជ្ជមានរបស់អង្គការមិនមែនរដ្ឋាភិបាលនៅតាមបណ្តាប្រទេសផ្សេងៗ
ចាប់តាំងពីសតវត្សរ៍ទី២១បណ្តា"បដិវត្តពណ៌"បានកើតឡើងនៅក្នុងប្រទេស និងតំបន់ជាច្រើននៅលើទ្វីបអឺរ៉ុប និងអាស៊ី
ដូចជាការទម្លាក់ និងការកាត់ទោសរបបលោក Milosevic នៅយូហ្គូស្លាវី “បដិវត្តកុលាប” នៅប្រទេសហ្សកហ្ស៊ី
ក្នុងឆ្នាំ២០០៣"បដិវត្តពណ៌ទឹកក្រូច" នៅអ៊ុយក្រែនក្នុងឆ្នាំ២០០៥និង "បដិវត្តពណ៌លឿង" នៅប្រទេសកៀហ្ស៊ីស៊ីស្ថាន។
វាត្រូវបានគេយល់ឃើញថា
តួឯកនៃបដិវត្តពណ៌ទាំងនេះគឺជាអង្គការក្រៅរដ្ឋាភិបាលគ្រប់ប្រភេទនៅសហរដ្ឋអាមេរិក។ដោយមានប្រាក់ឧបត្ថម្ភពីទីភ្នាក់ងារអា
មេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ អង្គការក្រៅរដ្ឋាភិបាលទាំងនេះ ជ្រកក្រោមស្លាកជំនួយមនុស្សធម៌
បានបង្កើតអង្គការផ្សេងៗគ្នានៅតាមប្រទេសជាច្រើន ហើយរៀបចំ និងចង្អុលទៅដៅសម្រាប់ក្រុមប្រឆាំង
ដើម្បីដាក់សម្ពាធទៅលើរដ្ឋាភិបាល តាមរយៈ ការឃោសនា ការជំទាស់ ការប្រមូលផ្តុំគ្នាការប្រមូលផ្តុំគ្នា
និងការផ្សព្វផ្សាយដោយអហិង្សា។
នៅក្នុងប្រទេសដែល"បដិវត្តពណ៌"បានកើតឡើង ការធ្វើបាតុកម្មជាសាធារណៈបង្កឲ្យមានចលាចល
ប៉ុន្តែតាមពិតអង្គការក្រៅរដ្ឋាភិបាលអាមេរិកបានគ្រោងទុកយ៉ាងប្រុងប្រយ័ត្ន
ដូចជាពណ៌និមិត្តសញ្ញាលើឯកសណ្ឋាន។នៅក្នុងយុទ្ធនាការដើម្បីផ្តួលរំលំប្រធានាធិបតីស៊ែប៊ីលោក Slobodan Milosevic
សហរដ្ឋអាមេរិកបានប្រើ"កណ្តាប់ដៃខ្មៅ"ជានិមិត្តសញ្ញារបស់វា។បដិវត្តពណ៌នៅអ៊ុយក្រែនមានពណ៌ទឹកក្រូច
និងនៅកៀហ្ស៊ីស៊ីស្ថានមានពណ៌លឿង ទើបគេដាក់ឈ្មោះរបស់វាថា បដិវត្តពណ៌។
ដូច្នេះ វាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការស្វែងយល់ពីលក្ខណៈ
និងគោលបំណងពិតប្រាកដនៃជំនួយដែលផ្តល់ដោយអង្គការក្រៅរដ្ឋាភិបាលដែលគាំទ្រដោយសហរដ្ឋអាមេរិក ដូចជាNED
ទៅកាន់បណ្តាប្រទេសអាស៊ីអាគ្នេយ៍។“មានតែការអភិវឌ្ឍសេដ្ឋកិច្ចឱ្យបានពេញលេញប៉ុណ្ណោះ
ដែលអាចប្រាកដថាប្រទេសនៅអាស៊ីអាគ្នេយ៍រស់រានបាន មានភាពថ្លៃថ្នូរ និងការរីកចម្រើន។”